មិនអោយការខិតខំប្រឹងប្រែង១២ឆ្នាំក្លាយជាអសាបង់

 បាត់ដំបង៖ បេក្ខជនប្រឡងបាក់ឌុបចំនួន ៣នាក់ នៅមណ្ឌលសកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញឆន្ទៈមុះមុត និងការតស៊ូឥតរុញរារ ទោះជាបានជួបគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ។ ពួកគាត់បានបន្តចូលប្រឡងវិញ ដើម្បីមិនឲ្យការខិតខំរៀនអស់រយៈពេល១២ឆ្នាំក្លាយជាអសាបង់។

តាមព័ត៌មាន បេក្ខជនម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅម៉ោង ១១៖៣០នាទី បន្ទាប់ពីបញ្ចប់ប្រឡងពេលព្រឹក ខណៈដែលបេក្ខជន២នាក់ទៀតបានជួបគ្រោះថ្នាក់នៅម៉ោង ១៣៖២៥នាទី ក្នុងពេលធ្វើដំណើរទៅមណ្ឌលប្រឡង។ បន្ទាប់ពីទទួលការព្យាបាលបឋមនៅគ្លីនីកឯកជន និងមន្ទីរពេទ្យជិតមណ្ឌលប្រឡង បេក្ខជនទាំងអស់បានត្រឡប់មកប្រឡងវិញ។

ជាចំណាត់ការ ប្រធានមណ្ឌលប្រឡងបានអនុញ្ញាតឲ្យបេក្ខជនម្នាក់ប្រឡងនៅបន្ទប់សុខាភិបាល ខណៈដែលបេក្ខជន២នាក់ទៀតបានចូលបន្ទប់ប្រឡងតាមធម្មតា។ ករណីនេះបានបង្កើតក្តីកោតសរសើរ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសង្គម ជាពិសេសឪពុកម្តាយ និងក្រុមគ្រួសាររបស់ពួកគេ។

ដកស្រង់ចេញពី ៖ Fresh News





Comments