រដ្ឋបាលខេត្តកណ្តាលបញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែង….

 រដ្ឋបាលខេត្តកណ្តាលបានសម្រេចបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីតំណែងប្រធានមណ្ឌលសុខភាពសិត្បូ ហើយផ្លាស់ប្តូរទៅជាមន្ត្រី បន្ទាប់ពីបានផ្តល់សង្គ្រោះបឋមដល់អ្នកជំងឺស្រីម្នាក់ដោយមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ។

តាមដីកាដែលចេញនៅថ្ងៃទី០៤ សីហា ២០២៦ លោក ឈុន ផល្លី អត្តលេខ ១៨៧០៨០០០០៩ មានឋានន្តរសក្តិ មន្ត្រីសុខាភិបាលបឋម ថ្នាក់លេខ៤ ត្រូវបានផ្លាស់ប្តូរពីតំណែងប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រីក្រោមរដ្ឋបាលខេត្តកណ្តាល។

ដកស្រង់ចេញពី ៖ Fresh News



Comments